ស្មារតីការឈប់សម្រាក
ក្រោយមួយថ្ងៃដ៏វែង តើយើងពិតជាត្រូវការអ្វី?
មិនមែនអ្វីធំដុំទេ គ្រាន់តែកន្លែងអង្គុយដែលធ្លាប់ស្គាល់ មិត្តចាស់ពីរបីនាក់ និងសិទ្ធិក្នុងការយឺតចុះ។ នោះគឺជាពេលដែលហាងទម្លាក់រនាំង រោងចក្រចប់វេន ការប្រកួតបាល់ទាត់ក្បែរផ្ទះទើបបញ្ចប់ អាវនៅសើមញើស ពេលដែលមនុស្សទុកមួយថ្ងៃទាំងមូលនៅក្រោយខ្នង រួចដើរទៅកាន់ជ្រុងចិញ្ចើមផ្លូវដែលធ្លាប់ទៅ។
នៅទីនោះមានកៅអីប្លាស្ទិកប៉ុន្មានដាក់ជិតគ្នារហូតស្មាប៉ះស្មា មានសូរឡានបើកកាត់ សូរនរណាម្នាក់ហៅបន្ថែមចានសណ្ដែកដី និងរឿងរ៉ាវដែលមិនចាំបាច់មានសេចក្ដីផ្ដើម៖ រឿងការងាររួចរឿងផ្ទះ រឿងកាលពីមុនរួចរឿងខាងមុខ ហើយគ្មាននរណាមើលនាឡិកាទេ។
សម្រាប់ជនជាតិវៀតណាម bia hơi (ស្រាបៀរស្រស់បែបវៀតណាម) មិនដែលគ្រាន់តែជាភេសជ្ជៈមួយនោះទេ។ វាគឺជាចិញ្ចើមផ្លូវ ជាកន្លែងអង្គុយដែលរង់ចាំស្រាប់ ជារបៀបដែលមនុស្សនិយាយថា “ថ្ងៃនេះយើងអង្គុយជាមួយគ្នាមួយភ្លែត”។ Chiều Không Vội មិនចង់ប្ដូរទម្លាប់នោះទេ។ យើងខ្ញុំគ្រាន់តែចង់រក្សាវាឱ្យបានល្អ៖ bia hơi មួយកែវដ៏ស្រាល ងាយស្និទ្ធ ចាក់ស្រស់នៅហាង សម្រាប់ការជួបជុំដែលមិនត្រូវការហេតុផល។
សូមផ្កាប់ទូរស័ព្ទចុះលើតុ សួរគ្នាបន្ថែមមួយឃ្លា ស្ដាប់គ្នានិយាយឱ្យចប់មួយរឿង។ ពេលរសៀលរលត់ ម្នាក់ៗរកផ្លូវត្រឡប់ទៅផ្ទះដោយសុវត្ថិភាពសម្រាប់ខ្លួន ដើម្បីថ្ងៃស្អែកនៅជួបគ្នាទៀត។
ថ្ងៃស្អែកនៅមានផ្លូវទៀត តែរសៀលនេះ សូមកុំប្រញាប់
ស្រាបៀរនីមួយៗគឺជាដំណាក់កាលមួយក្នុង ដំណើរគ្មានទីបញ្ចប់ របស់ Hai Củ Lạc។ អានរឿងរ៉ាវ Hai Củ Lạc



